Wednesday, December 18, 2013

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅស្រុកកំពង់លែង

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំងពិធីនេះ បានប្រារព្ធធ្វើឡើង 
នៅព្រឹក ថៃ្ងទី១៨ខែ១២ ឆ្នាំ២០១៣ នៅសាលាស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្តម
ហ៊ន សយ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្ត ដោយមានការចូល
ពីរួមសមាជិកសមាជិកាក្រុមប្រឹក្សា​ខេត្ត/ ស្រុក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការរង
កង​កំលាំង​ប្រដាប់អាវុធទាំង៣មន្ត្រីសាលាខេត្ត អភិបាលរងស្រុក មន្ត្រីការិយាល័យចំណុះ
ស្រុក ក្រុមប្រឹក្សាឃុំ  អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តំណាងអង្គការនានា តំណាងសហគមន៍ 
និងតំណាង ប្រជាពលរដ្ឋ សរុបចំនួន១៨៤នាក់ក្នុងនោះស្រី៣៥នាក់។     
មន្រ្តីសាលាខេត្តបានលើកឡើងនូវគោលបំណងនៃអង្គវេទិការគឺផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវ
សមិទ្ធិផលដែលសំរេចបានកន្លងមកនិងបញ្ហាប្រឈមនានា គំរោងសកម្មភាពអាទិភាពនៃការ
អភិវឌ្ឍន៍របស់រដ្ឋបាលខេត្តនៅឆ្នាំខាងមុខ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋនិងអ្នកចូលរួមពិភាក្សាលើ
កិច្ចការរដ្ឋបាលខេត្តដើម្បីប្រមូលព័ត៌មានការពិភាក្សានិងយោបល់នានា ជំរុញអោយមានការចូលរួមចំណែកក្នុងការអនុវត្តនិងលើកកំពស់ការសហការគ្នារវាង ក្រុមប្រឹក្សាខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាពខ្ពស់។
បញ្ហាប្រឈមនិងកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងអង្គពិធីមានការពាក់ព័ន្ធបញ្ហាគំរោងអភិវឌ្ឍន៍នានារបស់ឃុំអោយមានតម្លាភាពនិងប្រសិទ្ធិភាពសំណើជួសជុលផ្លូវនិងធ្វើផ្លូវការងារវាស់ទប់ស្កាត់បទល្មើសជលផលការប្រើឧបករណ៍ខុសច្បាប់ ការងារ​ភូមិឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា 
និង បញ្ហាផ្សេងៗមួយចំនួនទៀត។បញ្ហាប្រឈមគឺត្រូវដោះស្រាយជាបន្ទាន់នោះគឺបទល្មើសនេសាទនិងការកាប់ព្រៃលិចទឹកក្នុងដែន
ជលផលហាមឃាត់រានយកដីធ្វើជាកម្មសិទ្ធិ។ 
ឯកឧត្តមចេង ញ៉ាន់បានមានប្រសាសន៍ថា៖វេទិកានេះដោយមានការណែនាំរបស់រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃបានសម្រេចអោយអនុវត្តធ្វើវេទិកាសាធារណៈ នៅតាមភូមិ ឃុំ ស្រុក ខេត្ត ដោយមានការចូលរួមអោយបានច្រើនកុះករ។បន្ទាប់ពីបានស្តាប់កង្វល់ និង 
បញ្ហាប្រឈមដែលសមាជិកសមាជិកាអង្គពិធីបានលើកឡើង ទាំងអស់  នេះ ជាបញ្ហាប្រឈមនិង
កង្វល់របស់ប្រជាពលរដ្ឋ ដែលបានសំដែងចេញដោយស្មោះប្រកបដោយតម្លាភាពដើម្បីបង្ហាញ
អោយថ្នាក់ដឹងនាំគ្រប់លំដាប់ថ្នាក់ បានដឹ​ងពីបញ្ហាប្រឈមទាំងអស់របស់គាត់នៅ ថៃ្ងនេះមាន
៣៥បញ្ហាជាលទ្ធផលអង្គភាពជំនាញនិងអាជ្ញាធរដែនដីបានដោះស្រាយបានមួយចំនួនរួចហើយ។ 
ឯកឧត្តមហ៊នសយបានមានប្រសាសន៍ថាអង្គភាពពាក់​ព័ន្ធទាំងអស់ក៏ដូចជាអាជ្ញាដែនដី
គ្រប់លំដាប់ថ្នាក់ធ្វើយ៉ាងណារាល់បញ្ហាប្រឈមដែលបានសន្យាដោះស្រាយនៅថៃ្ងនេះអង្គភាព
ពាក់ព័ន្ធនិងអាជ្ញាធរដែនដីត្រូវរួមគ្នាដោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលាជៀសវាង
គ្រាន់តែថាអោយរួចតែមាត់នោះ។ចំពោះបញ្ហានៅសល់ត្រូវសិក្សាពីសក្តានុពលរបស់វារួចត្រូវដោះស្រាយអោយបានឆាប់រហ័ស
ជូនគាត់ជៀសវាងយកបញ្ហាផ្សេងៗមកធ្វើជាលិៈកត្តាសំខាន់នោះត្រូវទប់ស្កាត់អោយបាននូវ
បទល្មើសជលផល ការកាប់ព្រៃលិចទឹកទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិដោយល្មើសច្បាប់ក្នុងដែន
ជលផងដែលបានហាមឃាត់ជាពិសេសមួយទៀតគឺបទល្មើសព្រៃឈើមានដឹងជញ្ជូនតាម
កាណូតនិងកាប៉ាល់ហើយអះអាងថាមានច្បាប់អាជ្ញាស្រុកគួរយកចិត្តទុកដាក់ឡើងវិញកុំអោយ
មានបាតុភាពនេះកើតឡើងបន្តទៀត៕  


                                                                                               
                                                                             
blogger